Month: July 2021

មិនអធិស្ឋានដោយប្រញាប់ប្រញាល់

អ្នកស្រី អាលីស ខាហូលូស៊ូណា(Alice Kaholusuna) បាន​ដំណាល​រឿង​មួយ ដែល​ពិពណ៌នា​ថា ​​ជន​ជាតិ​ដើម​នៅ​កោះ​ហាវ៉ៃ​តែង​តែ​អង្គុយ នៅ​ខាង​ក្រៅ​ព្រះ​វិហារ​របស់​ពួក​គេ អស់​ពេល​យ៉ាង​យូរ ដើម្បី​រៀប​ចំ​ខ្លួន មុន​នឹង​ចូល​ក្នុង​ព្រះវិហារ​របស់​សាសនា​ពួក​គេ។ សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​ក្នុង​ហើយ ក៏​ពួក​គេ​បាន​ដើរ​យឺត​ៗ​ទៅ​រក​អាសនា​របស់​ពួក​គេ ដើម្បី​ធ្វើ​ការ​បួង​សួង។ ក្រោយ​មក ពួក​គេ​ក៏​បាន​អង្គុយ​នៅ​ខាង​ក្រៅ​ម្តង​ទៀត អស់​ពេល​យ៉ាង​យូរ ​ដើម្បី​ធ្វើ​ឲ្យ​ការ​បួង​សួង​របស់​ពួក​គេ “ស័ក្តិសិទ្ធិ”។ ពេល​ដែល​បេសកជន​បាន​មក​ដល់​កោះ​នេះ ជួន​កាល ជន​ជាតិ​ដើម​នៅ​កោះ​ហាវ៉ៃ​បាន​ចាត់​ទុក​ការ​អធិស្ឋាន​របស់​បេសកជន​ថា ជា​ការ​បួង​សួង​ដ៏​ចម្លែក។ ពេលខ្លះ ពួក​បេសកជន​បាន​ក្រោក​ឈរ បន្លឺ​សម្លេង​អធិស្ឋាន​តែ​ពីរ​បី​ប្រយោគ ហើយ​និយាយ​ថា អាមែន ហើយ​ការ​អធិស្ឋាន​នោះ​ក៏​បាន​បញ្ចប់។ ជន​ជាតិ​ដើម​នៅ​កោះ​ហាវ៉ៃ​ក៏​បាន​ពិពណ៌នា​ថា ការ​អធិស្ឋាន​ដ៏​ខ្លី​ដូច​នេះ មិន​ស័ក្កសិទ្ធិ​ទេ។​

រឿង​ដែល​អ្នក​ស្រី​អាលីស​បាន​ដំណាល​នេះ បាន​បង្ហាញ​ថា រាស្រ្ត​របស់​ព្រះ មិន​តែង​តែ ឈប់​បង្អង់ ក្នុង​ការ​អធិស្ឋាន​នោះ​ទេ​(ទំនុកដំកើង ៤៦:១០)។ សូម​យើង​កុំ​ច្រឡំ ព្រះ​ទ្រង់​ស្តាប់​ឮ​ពាក្យ​ដែល​យើង​អធិស្ឋាន ទោះ​យើង​អធិស្ឋាន​លឿន ឬ​យឺត​ៗ​ក្តី ហើយ​ក៏​ឆ្លើយ​តប តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ ប៉ុន្តែ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ជា​ញឹក​ញាប់ ល្បឿន​នៃ​ការ​រស់​នៅ​របស់​យើង ឆ្លុះ​បញ្ចាំង​អំពី​ល្បឿន​របស់​ចិត្ត​យើង ដែល​ចង់​បាន​អ្វី​ៗ​ភ្លាម​ៗ ហើយ​យើង​ចាំ​បាច់​ត្រូវ​ថ្វាយ​ពេល​វេលា​របស់​យើង​ដល់​ព្រះ ដើម្បីឲ្យ​ទ្រង់​​មាន​បន្ទូល​ចូល​ក្នុង​ជីវិត​យើង និង​ជីវិត​មនុស្ស​ដែល​នៅ​ក្បែរ​យើង​ផង​ដែរ។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ខក​ខាន​មិន​បាន​ប្រើ​ពេល​ដ៏​មាន​តម្លៃ​ជា​មួយ​ព្រះ ដោយសារ​យើង​ប្រញាប់​ប្រញាល់?

ជា​ញឹក​ញាប់ យើង​ខ្វះ​ការ​អត់​ធ្មត់ ចំពោះ​អ្វី​ៗ​ទាំង​អស់…